ភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង៥០ខ្នងនៅស្រុកសង្កែ

បាត់ដំបង ៖ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្រ្តាក់ ធ្វើអោយស្រុកមួយចំនួន ពិសេសស្រុកសង្កែ បានរងសម្ពោធក្រោមឥទ្ធិពលខ្យល់បក់បោកខ្លាំងរហូតបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង៥០ខ្នង។

គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី១២  ខែមីនា  ឆ្នាំ២០២៥ និងបានបក់បោកខ្លាំងនៅក្នុងភូមិចំនួន០៣ក្នុងឃុំអូរដំបង១ ស្រុកសង្កែ និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៥៤ខ្នង រួមមាន! /ភូមិអូរស្រឡៅ ចំនួន ៣៧ខ្នង ខូចខាតស័ង្កសីអស់ចំនួន ៦៧៥  សន្លឹក ប៉ះពាល់ទាំងស្រុង០១ខ្នង /ភូមិអូរខ្ជាយ ចំនួន ០៦ខ្នង ខូចខាតស័ង្កសីអស់ប្រហែល  ២០០ សន្លឹក  និង/ ភូមិវត្តចែង ចំនួន  ១១ខ្នង  ខូចខាតស័ង្កសីអស់ចំនួន ៣០០សន្លឹក ។

នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះដែរ ក្រោយមេឃភ្លៀង សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើរបាយការណ៍និងជួយប្រមែប្រមូលរៀបចំទុកដាក់សម្ភាររបស់ប្រជាពលរដ្ឋដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This