រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ លើវិស័យអប់រំ និងសុខាភិបាល

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤ លើវិស័យអប់រំ និងសុខាភិបាល ដោយអង្គភាពចំនួន៤បានទទួលពានរង្វាន់ជ័យលាភី ដែលក្នុងនោះមាន ,វិទ្យាល័យពេជ្រចិន្តាទទួលបានចំណាត់ថ្នាក់លេខ១ ,សាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបង ទទួលបានចំណាត់ថ្នាក់លេខ២ ,សាលាមត្តេយ្យសិក្សាធនធានព្រែកនរិន្ទទទួលបានចំណាត់ថ្នាក់លេខ៦ និងមន្ទីរពេទ្យបង្អែកសំពៅលូនទទួលបានចំណាត់ថ្នាក់លេខ១០។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤លើវិស័យអប់រំ និងសុខាភិបាល គឺធ្វើឡើងដើម្បីអបអរសាទរ និងពញ្ញាក់ស្មារតីទៅដល់សាលារៀន ក៏ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដទៃទៀតដែលមិនទាន់បានជាប់ចំណាត់ថ្នាក់ឱ្យខិតខំក្នុងការប្រឡងប្រជែង និងពង្រឹងការបម្រើសេវាសារធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូឱ្យចូលរួមអប់រំណែនាំសិស្សានុសិស្សចៀសឆ្ងាយអំពីគ្រឿងញៀន ហើយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវមានការពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ៕

ដោយ ៖ សាលី

CATEGORIES
Share This