បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តដែលឈប់ស្តុប បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្តពីរគ្រឿង រងការខូចខាតយ៉ាងដំណំបន្ទាប់បានបុកគ្នា នៅវេលាម៉ោង ២១និង៥០នាទី យប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចភ្លើងស្តុបមួយកន្លែង ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត Lexus Nx200t ពណ៌ស ០១គ្រឿង ពាក់ផ្លាកលេខ កម្ពុជា.LIN-9449 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ភ្លើងស្តុប ភ្លាមនោះក៏មានរថយន្ត ម៉ាក Mazda BT-50 ពណ៌ស០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AU-9009 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា បានជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងពីរគ្រឿងតែម្តង តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ ៖ សាលី

CATEGORIES
Share This