ឯកឧត្តម ហ៊ុន ម៉ានី ៖ សមិទ្ធិផលទាំងអស់មិនអាចកើតឡើង ដោយឯកឯងនោះទេ ខណៈគ្មានសុខសន្តិភាព និងការចូលរួមពីមហាជន

ខេត្តកំពង់ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សមិទ្ធផលទាំងអស់ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីពុទ្ធបរិស័ទនិងមហាជន ពិសេសកត្តាសុខសន្តិភាព និង ស្ថិរភាពនយោបាយផងដែរ។លោកថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ក្នុងការកសាងសមិទ្ធផលនានាឱ្យលេចចេញជារូបរាងនៅថ្ងៃនេះ។

ការណ៍លើកឡើងនេះក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តកោដូនតី ស្ថិតក្នុងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់់ ខេត្តកំពង់ស្ពឺថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងដោយគូសបញ្ជាក់ថាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយអ្នកដឹកនាំជំនាន់មុន ពិសេសការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់អ្នកជំនាន់ក្រោយ ក្រោម ការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹង បន្តរីកចម្រើន ហើយប្រជាពលរដ្ឋនឹងបន្តទទួលបានប្រយោជន៍ថ្មីៗបន្ថែម ពីសុខសន្តិភាព និងគោលនយោបាយអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែង សមិទ្ធផលជាច្រើន មានសាលាឆាន់ធ្វើពីឈើ១ខ្នង សាលាទទួលភ្ញៀវធ្វើពីឈើប្រក់ស្បូវ២ខ្នង កញ្ចុះទទួលភ្ញៀវ បន្ទប់ទឹក២ ស្រះទឹក១ ខ្លោងទ្វារវត្ត១ តបណ្តាញអគ្គិសនីចូលវត្ត រោងម៉ាស៊ីនភ្លើង១ ផ្លូវបេតុង១ខ្សែ និងដាំកូនឈើ២០០ដើម ក្នុងវត្តជាដើម។ល។ជាមួយគ្នានេះដែរ ដោយមើលឃើញព្រះវិហារចាស់(ធ្វើពីឈើ) មានសភាពចាស់ទ្រុឌទ្រោម ព្រះចៅអធិការ «ប៉ោ ហុំ» គណៈកម្មការអាចារ្យវត្ត បានឯកភាពគ្នារុះរើព្រះវិហារចាស់នោះចេញ ដើម្បីសាងសង់ជាថ្មីឡើងវិញ។រោងឧបោសថកម្ម(ព្រះវិហារ) ថ្មី នៃវត្តឧត្តមគិរីព្រឹក្សា ត្រូវបានរៀបចំពិធីក្រុងពលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត។  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  មានសទ្ធជ្រះថ្លា បានជួយសាងសង់ជាថ្មីឡើងវិញ រួមនឹងសមិទ្ធផលជាច្រើនទៀត ដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកានេះរួមមាន៖ រោងឧបោសថកម្មថ្មី (ព្រះវិហារ រួមទាំងព្រះពុទ្ធបដិមា គំនូរផ្សេងៗនៅក្នុងព្រះវិហារ) តម្លៃ ៣៥១.៦៧៤$ (បីរយហាសិបមួយពាន់ ប្រាំមួយរយចិត្តសិបបួនដុល្លារអាមេរិក) និងសមិទ្ធផលថ្មីៗជាហេដ្ឋារចនាសម្ព័ន្ធ តម្លៃ ៩៦.០៥០$ (កៅសិបប្រាំមួយពាន់ ហាសិបដុល្លារអាមេរិក) ដែលសរុបរួមមានតម្លៃ ៤៤៧,៧២៤$(បួនរយសែសិបប្រាំពីរពាន់ ប្រាំពីររយម្ភៃបួនដុល្លារអាមេរិក) ដោយមានចូលរួមចំណែកអំពីពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងសប្បុរសជននានា ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This