សាកស.ពព្រះសង្ឃ០១អង្គ ត្រូវបានជនបរទេស ប្រទះឃេីញអណ្តែតក្នុងទឹកអាង លើកំពូលភ្នំក្តោង

បាត់ដំបង ៖ សាកស.ពព្រះសង្ឃ០១អង្គ ត្រូវបានជនបរទេស ប្រទះឃេីញអណ្តែតក្នុងទឹកអាង លើកំពូលភ្នំក្តោង បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអាងទឹកតាកុង លេីកំពូលភ្នំក្តោង ស្ថិតក្នុងភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីជនបរទេស សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យឃើញថា សាកស.ពខាងលើជាព្រះសង្ឃ ដែលមានព្រះនាម សេង ដា ព្រះជន្ម ៤៦ព្រះវស្សា និងមានសភាពហើមស្អុយនៅក្នុងទឹកអាងមានជម្រៅទឹក ២ម៉ែត្រ ៦តឹក ហើយក្រោយពីស្រង់យកមកធ្វើកោសល្យវិច្ច័យ អាចសន្និដ្ឋានបានថា ប្រហែលជាព្រះសង្ឃខាងលើអោនដងយោងទឹកយកមកស្រង់ក៏ផ្កាប់មុខធ្លាក់ហើយឡើងមិនរួច ដោយសារទឹកជ្រៅ ហើយពីមាត់ទឹកមកមាត់អាងខាងលើខ្ពស់ទៀតទើបមិនមានកន្លែងតោងឡើងក៏បណ្ដាលអោយលង់តែម្តង។

បច្ចុប្បន្នសាកស.ព.ព្រះសង្ឃខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងទាក់ទងរកសាច់ញាតិដើម្បីយករៀបចំកិច្ចចាត់ចែងតាមវិស័យព្រះពុទ្ធសាសនារបស់ខ្មែរយើងផងដែរ ៕

ដោយ ៖ សាលី
​     

CATEGORIES
Share This