វត្តស្រះរាំង ទទួលបាន ប័ណ្ណជ័យលាភី និងប័ណ្ណសរសើរ ថ្នាក់ជាតិ អារាមស្អាត អារាមបៃតង ក្រសួងបរិស្ថាន

បន្ទាយមានជ័យ ៖ លោក អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​កាលពីថ្ងៃទី២០ កុម្ភះ ២០២៥ បានអញ្ជើញក្នុងពិធីប្រគល់ប្រគេនបានជ័យលាភីអារាមមេត្រីបរិស្ថាន​ នៃវត្តសាលរង្សីអារាមស្រះរាំង​ ឃុំស្រះរាំង​ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

ព្រះគ្រូសច្ចធរ​ ប៉ែន​ សាវុធ​ ព្រះធម្មធរអនុគណស្រុកមង្គលបូរី​ និងជាព្រះចៅអធិការវត្តស្រះរាំងព្រះអង្គ​ មាន​ សង្ឃដីកា​ថា​ ថ្ងៃនេះ​ គឺជាទិវាប្រកបដោយ​ អភិលក្ខិតមង្គល​  នៃវត្តស្រះរាំងទាំងមូល​ ក៏ដូចជាព្រះសង្ឃពុទ្ធបរិស័ទ​ រដ្ឋបាលឃុំ​ ឋបានទទួលកិត្តិយសដ៏ធំធេង បានទទួលប័ណ្ណមេត្រីបរិស្ថានផ្នែកនីតិបុគ្គល​ និងនីតិបុគ្គលរូបវន្តចំនួនបីមាន​ ប័ណ្ណជ័យលាភីមេត្រីបរិស្ថានកម្រិតល្អ​ អារាមស្អាត​ អារាមបៃតង​ថ្នាក់ជាតិ​ ចំនួនមួយ​ បណ្ណសសេីរ​ មេត្រី​បរិស្ថាន​នីតិបុគ្គលឆ្នាំ២០២២។ ប័ណ្ណសរសើរមេត្រីបរិស្ថាន ផ្នែករូបវ័ន្តបុគ្គលផ្ទាល់ប្រគេន​ ព្រះគ្រូសច្ចធរ​ ប៉ែន​ សាវុធព្រះធម្មធរគណស្រុកមង្គលបូរី​ ដែលជាព្រះចៅអធិការវត្តស្រះរាំង។ គណសម្បត្តិ​ និងកិត្តិយសទាំងនេះគឺកើតឡើងពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវត្ត​ និងព្រះសង្ឃពុទ្ធបរិស័ទ​ រដ្ឋបាលឃុំ​ មេភូមិគ្រប់ភូមិ​ ដែលសាមគ្គី ចូលរួមគាំទ្របរិស្ថាន​ ថែរក្សាបរិស្ថានទេីបទទួលបានការកោតសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំ​ ប្រគល់ប័ណ្ណជ័យលាភី​ និងបណ្ណសរសើរថាជាអារាមមេត្រីបរិស្ថានល្អ​ ស្អាត​ អារាមបៃតង។ ព្រះតេជគុណ​ ប៉ែន​ សាវុធ​ បាន​ មាន​ សង្ឃដីកា​ថា តាមអភិក្រមស៣​ សម្រាប់វត្តអារាមរបស់ក្រសួងធម្មការនិងសាសនា
ស១.វត្តស្អាត​ បរិស្ថានអនាម័យល្អសំណង់មានរបៀបរៀបរយ​ ជារមណីយដ្ឋានសាសនា​ ជាបុញ្ញក្ខេត​ សម្រាប់ពុទ្ធបរិស័ទ​ ។ ២​ វត្តស្វាងជាកន្លែងផ្តល់នូវចំណេះដឹង​ តាមរយៈការអប់រំ​ និងជាកន្លែងដុសខាត់បណ្តុះនូវស្មារតី​ ស្គាល់គុណធម៌ សីលធម៌សុជីវធម៌ចូលងងឹតទៅវិញភ្លឺ​ ៣​ វត្តស្ងប់​ ជាកន្លែងគ្មានអធិករណ៍​ គ្មានជម្លោះ​ ជាកន្លែងធ្វើសមាធិកម្មដ្ឋានក្របខ័ណ្ឌអប់រំចិត្តបន្ទោបង់​ នូវ​ កិលេស​ ធ្វើឲ្យចិត្តស្ងប់ប្រាសចាកនូវ​ ពន្ធកិច្ចនានា​ ដែលជាគ្រឿងជាប់ជំពាក់ ។

លោក​ អ៊ុំរាត្រី​ បានមានប្រសាសន៍សម្ដែងនូវអំណរសាទរជាមួយព្រះមេគណខេត្តព្រះគ្រូអនុគណព្រះមន្ត្រីសង្ឃព្រះចៅអធិការព្រះតេជគុណគ្រប់ព្រះអង្គ​ នឹងគ្រប់ផ្នែកពាក់ព័ន្ធដែលបានរៀបចំកម្មវិធីប្រគល់ប័ណ្ណជ័យលាភីនេះឡើង​ ដែលវត្តសាលរង្សីយារាម​ ស្រះរាំងមានកិត្តិយសទទួលបានជយលាភី​ និងបណ្ណ​ សសេីរក្នុងការប្រឡងប្រណាំង​ អារាមមេត្រីបរិស្ថាន​ ពីក្រសួងបរិស្ថាន​ ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់​ ព្រះសង្ឃ​  លោកអាចារ្យគណៈកម្មការ​ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដែលមានការលះបង់ខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងទីអារាមបានល្អរហូតទទួលបាននូវលទ្ធផល គួរជាទី​ មោទន។

ឯកឧត្តមបន្តថា​ ក្រោមម្លប់​ សុខសន្តិភាពតាមរយៈការអនុវត្ដនៃគោលនយោបាយឈ្នះឈ្នះបានសុំឲ្យប្រទេសជាតិមានឯកភាពជាតិ​ ឯកភាពទឹកដី​ ទាំងស្រុងនិងមានស្ថិរភាពនយោបាយហើយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារ ក្នុងរយៈពេលជាង២៦ឆ្នាំកន្លងទៅនេះ។ កត្តានេះគឺជា​ ជាមូលដ្ធានគ្រឹះដ៏រឹងមាំនេះជាកាលានុវត្តភាពយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិទៅលើគ្រប់វិស័យ​ ក្នុងនោះវិស័យសាសនា​ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាពផ្អែកលើគុណតម្លៃនិងតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋហើយប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ប្រមាណជាង​ ៩៧%បានគោរពនិងប្រតិបត្តិព្រះពុទ្ធសាសនា ៕

CATEGORIES
Share This