អគ្គីភ័យឆេះ KTV យីហោ ស៊ីន ជាន់ហួយ ទាំងព្រឹកនៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ខារ៉ាអូខេមួយកន្លែង ដែលមានយីហោ ស៊ីន ជាន់ហួយ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាប់ឆេះទាំងព្រឹកបណ្ដាលឲ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋ និងដល់សមត្ថកិច្ចអាជ្ញាធរចេញអន្តរាគមន៍ពន្លត់ទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងប៉ុន្មានជា ៧ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលតាមប្រភពពីកន្លែងកើតហេតុ អគ្គីភ័យនេះកើតឡើងបណ្ដាលមកពីការទុស្សសេខ្សែភ្លើង ឆេះរាលដាលចេញពីម្តុំផ្នែកម៉ាស៊ីនត្រជាក់ នៃផ្នែកខាងលើដំបូលនៃ KTV នេះតែម្ដង។

ភ្លាមៗ សមត្ថកិច្ចអាជ្ញាធរ ក៏បានចុះធ្វើការអន្តរាគមន៍រួមមានកម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត យោធាសឹករងនៃក្រុងប៉ោយប៉ែត ជាមួយនឹងរថយន្តទឹកជាច្រើនគ្រឿង ធ្វើការអន្តរាគមន៍បាញ់ពន្លត់ និងគ្រប់គ្រងបានដោយជោគជ័យ នៅវេលាម៉ោង ៧និង៤៥នាទី។

តាមសេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ ហេតុការណ៍អគ្គីភ័យនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ គ្រាន់តែបណ្ដាលឲ្យខូចខាតផ្នែកខាងលើនៃអាគារតែប៉ុណ្ណោះ ៕

CATEGORIES
Share This