បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទៅបុក រទេះលក់លតឆាពីក្រោយ

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទៅបុករទេះលក់លតឆា ពីក្រោយនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចខាងកើតស្តុបបាណន់ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដំបូងឡើយគេឃើញបុរសម្នាក់បានរុញរទេះលក់លតឆាទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូម៉ាក CLICK ពណ៌ស-ក្រហម ០១គ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1J-9989 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ក៏ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយរលំផ្ងាជើង ចំណែកអ្នកបើកបររងរបួសសន្លប់ស្តូកស្តឹងតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះព្យាបាលភ្លាមៗ បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកបានចុះមកវាស់វែងធ្វើកំណត់ហេតុ រួចមកភាគីទាំងសងខាងបានធ្វើការសម្របសម្រួលបញ្ចប់រឿងនៅនឹងកន្លែង ដោយភាគីខាងម៉ូតូព្រមចេញថ្លៃខូចខាតដល់ម្ចាស់រទេះលតឆាចំនួន ៣០០ដុល្លារ ៕

ដោយ ៖ សាលី

CATEGORIES
Share This