អាវុធហត្ថ ឃាត់ខ្លួនស្ត្រី០៤នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់
បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹកនាំដោយលោកអនុសេនីយ៍ទោ លាង សុខលី ជាមេបញ្ជាការស្រុក បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឃាត់ខ្លួនស្រ្តី ០៤នាក់ ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្សារតាឡន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនស្ត្រីជនសង្ស័យចំនួន០៤នាក់ រួមមាន ៖ ១. ឈ្មោះ វ៉ន វុិ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមេផ្ទះ, ២. ឈ្មោះ ចុក សុភាព ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមេផ្ទះ, ៣.ឈ្មោះ ហេង ស្រីនួន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ៤.ឈ្មេាះ សយ មាន់ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងបួននាក់រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖ ម្ស៉ៅក្រាមពណ៌សថ្លា (ice) ចំនួន ២១៧ កញ្ចប់ ទម្ងន់ ៤៩.៦ក្រាម, wy ៤៣ គ្រាប់, ទូរស័ព្ទដៃចំនួន០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងបញ្ជូនទៅការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ដោយ ៖ សាលី