ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទ រក្សាទុកនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់

បាត់ដំបង ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអូរខ្សី ស្ថិតក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០៣នាក់រួមមាន ៖ ១-ឈ្មោះ អ៊ុន សំនៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ, ២-ឈ្មោះ វាំង ស៊ុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំ តាប៉ុន ស្រុកសង្កែ, ៣- ឈ្មោះ សយ ស៊ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ។

វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០២កញ្ចប់ ទម្ងន់ ២.១៩ ក្រាមទាំងសំបក, អំពូលទែម៉ូម៉ែត្រ(សម្រាប់ប្រើប្រាស់គ្រឿងញៀន)ចំនួន០១ ដែលមានសារធាតុញៀនជាប់នៅក្នុងនោះ និងសម្ភារះប្រើប្រាស់មួយចំនួនទៀត, ទូរស័ព្ទដៃចំនួន៣គ្រឿង, ការណូតស្មាច់ចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This