ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យចុះណែនាំតម្រង់ទិសដស់សិស្សថ្នាក់ទី១២ នៃវិទ្យាភ្នំធំ

បន្ទាយមានជ័យ ៖ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ក្នុងការចុះជួបជាមួយគណ:គ្រប់គ្រងសាលា និងចុះណែនាំតម្រង់ទិសដស់សិស្សថ្នាក់ទី១២ នៃវិទ្យាភ្នំធំ ស្ថិតនៅក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅបរិវេណវិទ្យាភ្នំធំ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍លើកឡើងអោយដឹងថា៖ ការចុះជួបជាមួយគណ:គ្រប់គ្រងសាលា និងចុះណែនាំតម្រង់ទិសដស់សិស្សថ្នាក់ទី១២ នៃវិទ្យាភ្នំធំនាពេលនេះ ក្នុងគោលបំណង៖ ១,ការកំណត់អាជីពនិងមុខរបរ ២,ការកំណត់ទិសដៅនៃការសិក្សា ៣,ការគ្រប់គ្រងពេលវេលាដើម្បីសិក្សាមានប្រសិទ្ធភាព ៤,ការរឹតបណ្តឹងវត្តមាន គ្រូសិស្ស ៥,ការអប់រំទប់ស្កាត់ បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង សុវត្ថិភាពចំណីអាហារ និងក្មេងទំនើង។

លោក បានបញ្ជាក់អោយដឹងទៀតថា៖ កត្តាទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាលោកពិតជាបានត្រៀមគោលដៅរួចជាស្រេចក្នុងការអភិវឌ្ឍន៍សមត្ថភាពអោយសិស្សានុសិស្សទាំងអស់ត្រូវមានជំនាញមួយនៅក្នុងជីវិត ជាពិសេសដើម្បីឲ្យក្តីស្រមៃក្លាយទៅជាការពិត យើងត្រូវមានពេលវេលាឲ្យបានច្បាស់លាស់ មាន២ចំណុច ទី១,រឿងអត់ប្រយោជន៍ ទី២,គឺរឿងមិនសូវចាំបាច់។

ក្នុងឱកាសនោះលោក ប្រធានមន្ទីរ ក៏បានឲ្យស្នើអោយតំណាងសិស្សានុសិស្ស ដែលជាប្រធានថ្នាក់ទី១២ទាំងអស់ ចាប់ពីពេលនេះតទៅត្រូវធ្វើការបូកសរុបគោលដៅរបស់សិស្សថ្នាក់ទី១២ នៅក្នុងថ្នាក់នីមួយៗឲ្យបានគ្រប់ៗគ្នា អំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតីដល់ប្អូនៗក្នុងការរៀបចំអនាគតរបស់ខ្លួន។ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។ហើយលោកនឹងចុះពិនិត្យនៅតាមបណ្ដាខែនឹងឆមាសម្ដងទៀត។

បន្ទាប់ពីបានចុះណែនាំតម្រង់ទិសដស់សិស្សថ្នាក់ទី១២ នៃវិទ្យាភ្នំធំរួចមក លោក បានបន្តជួបជាមួយគណ:គ្រប់គ្រងសាលាបឋមសិក្សារហាត់ទឹក និងពិនិត្យមើលដំណើរការបង្រៀន និងរៀនផងដែរ៕

CATEGORIES
Share This