គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ខណៈដើរលេងតាមវាលស្រែ
បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញ ខណៈពេលកំពុងដើរលេងតាមវាលស្រែ នៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចក្រុមទី០៥ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានប្រជាពលរដ្ធឈ្មោះ យឿន សត្យា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស បានប្រទះឃើញនៅចំណុចភូមិឃុំខាងលើ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តជូនមន្ត្រីអង្គការសុីម៉ាក់ ចុះមកប្រមូលយកបានចំនួន០៣គ្រាប់ ដែលក្នុងនោះប្រភេទគ្រាប់ឡង់ចំនួន ០២គ្រាប់ និងប្រភេទគ្រាប់ត្បាល់៦០ចំនួន ០១គ្រាប់។
បន្ទាប់ពីប្រមូលយកបាន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនយកទៅរក្សាទុកដើម្បីរងចាំពេលវេលាដុតបំផ្លាញចោលនៅពេលក្រោយ ៕




ដោយ ៖ សាលី