លោកជំទាវ បាន ស្រីមុំ ចុះពិនិត្យមើលស្ថានភាពស្រូវ ប្រាំងរបស់ ប្រជាកសិករ ជាង ៨១៧ហិចតា នៅខេត្តប៉ៃលិន
ប៉ៃលិន ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរ ដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញ ចុះពិនិត្យមើលស្ថានភាពស្រូវ ប្រាំងរបស់ ប្រជាកសិករ ជាង ៨១៧ហិចតា នៅភូមិដីស ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ដើម្បីអោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត រកដំណោះស្រាយ ធ្វើការបូមទឹក សង្គ្រោះ បាន ទាន់ពេលវេលា ៕














