ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ព្រះវិហារ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្ត នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងស្តាប់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលការប្រើប្រាស់ដីសម្បទានជាក់ស្ដែង។ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំអន្តរគមន៍លេខ៣ មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ៕








ដោយ ៖ រ៉ាស៊ី