នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្របសម្រួលបែបបទចូលប្រទេសរហ័ស ជូនប្រតិភូការិយាល័យក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀន ១២ប្រទេស

បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានទទួលស្វាគមន៍ និងសម្របសម្រួលបែបបទចូលប្រទេសរហ័ស រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ក្នុងកម្មវិធីបណ្ដាញយុវជន (YNDPP) លើកទី៤ ស្ដីពីការបង្ការទប់ស្កាត់គ្រឿងញៀន។

ប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃដែលត្រូវចូលកម្ពុជា មានសរុបចំនួន ៦០នាក់ មកពី ១២ប្រទេស ដឹកនាំដោយលោក MOHD FARUZ HJ SULONG ប្រធានប្រតិភូ ដែលត្រូវទៅទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជារយ:ពេល០៣ថ្ងៃ ដោយចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ និងចេញទៅវិញនៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥ ។

ប្រតិភូទាំងអស់ ត្រូវបានឯកឧត្ដម ឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: (កិច្ចការទូទៅ និងសហការសន្តិសុខ) ប្រើប្រាស់រថយន្តក្រុងកម្ពុជាចំនួន ០២គ្រឿងមកទទួលដល់មាត់ច្រកទ្វារព្រំដែនអន្ដរប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ៕

CATEGORIES
Share This