មន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរង្វង់មូលយាយច្រូតស្រូវ ស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងយុវជនស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដឹកដោយលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ជើងគោក បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចរង្វង់មូលយាយច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០២៥។
លោកវរៈសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា៖មិនអោយបងប្អូនប្រជាពលរដ្ឋគោរពមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកដ៍ទៃនៅពេលបើកបរច្បាប់តម្រូវអ្នកបើកបរម៉ូតូត្រូវមានពួកសុវត្ថិភាពអោយបានគ្រប់គ្នា ម៉ូតូត្រូវមានកញ្ចក់ និងភ្លើងគ្រប់គ្រាន់តាមស្តង់ដា អ្នកបើបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ និងដឹកជញ្ជូនតាមកំណត់់។
លោកបានបញ្ជាក់ថា៖ ការចុះផ្សព្វផ្សាយមុនថ្ងៃចូលឆ្នាំប្រពៃណីយ៍ចិន.វៀតណាមនេះ គឺសំដៅការធ្វើដំណើរតាមផ្លូវត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់គ្នា។ ជាពិសេស ការបើកបរគ្មានគ្រឿងស្រវឹង និងបើកបរចេះអធ្យាស្រ័យ និងអនុគ្រោះអោយគ្នាទៅវិញទៅមកទើបគ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ជាមួយគ្នានោះលោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការណ៍និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកមុនថ្ងៃចូលឆ្នាំប្រណៃណីយ៍ចិន.វៀតណាមនេះត្រូវចែកសៀវភៅច្បាប់ចរាចរណ៍ខិតប័ណ្ណស្តីពីណែនាំការបើកបរទោចក្រយានយន្ត និងរថយន្តហើយចែកមួកសុវត្ថិភាពដល់អ្នកដំណើរដែលគ្មានពាក់មួកសុវត្ថិភាពលើកនេះអនុគ្រោះ លើកក្រោយវិធានការតាមច្បាប់ដោយគ្មានលើកលែងឡើយ។
ក្នុងឱកាសមន្ត្រីចម្រុះចុះផ្សព្វផ្សាយអ្នកដំណើរដែលមិនពាក់មួកសុវត្ថិភាពត្រូវបានអោយឈប់ហើយឆ្លើយសំនួរបើឆ្លើយត្រូវជូនមួកសុវត្ថិភាពចំនួន១ និងណែនាំអប់រំច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕














