នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង២០នាក់ ដែលតែងតែដើរអុកឡុក ក្នុងក្រុងបញ្ជូនទៅតុលាការ
ប៉ោយប៉ែត ៖ កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបាន បើកប្រតិបត្តិការទ្រង់ទ្រាយ ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ បានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួនបញ្ជូនទៅតុលាការ។
តាមការអោយដឹងពីលោកព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថាដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។
ជាលទ្ធផលក្មេងទំនើងចំនួន២០នាក់ និងម៉ូតូ កាំបិត ដាវ ជាច្រើនគ្រឿងនឹងដើមត្រូវបានបង្រ្កាបនិងឃាត់ខ្លួន។
បច្ចុប្បន្នជនសង្ស័យក្មេងទំនើងទាំងនេះ ត្រូវបាឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕





