ពិធី​ផ្តល់​ អាហារូបករណ៍​ ដល់​សមណនិស្សិត​ និស្សិត​  បន្តរនៅសាកលវិទ្យាល័យនានា

បន្ទាយមានជ័យ ៖ នាចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ​ អង្គការគ្រួសារកុមារអភិវឌ្ឍ​ ហៅកាត់​ FRA  នៃកោះតៃវ៉ាន់ដែលមានទីស្នាក់ការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្តល់នូវអាហារូបករណ៍​ ដលលសមណៈនិស្សិតនិងនិស្សិតចំនួន​ ៥១អង្គ/នាក់​ ដែលនិមន្តមកពីវិទ្យាល័យសម្ដេចជាស៊ីមក្នុងក្រុងសិរីសោភ័ណ និងនិស្សិតមកពីសាកលវិទ្យាល័យ FRA នៅក្រុងប៉ោយប៉ែត។

លោកស្រី​ យាំង​ វៃលីន​ ដែលជានាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ការផ្តល់នូវអាហារូបករណ៍​ ដល់ព្រះសង្ឃ​ និងប្អូនដែលមានជីវភាពខ្វះខាតទាំង​ 51អង្គ/នាក់នាពេលនេះគឺបានមកពីការចូលរួមមូលនិធិសប្បុរសធម៌ ប្រជាជននៅកោះតៃវ៉ាន់ដែលសបញ្ជាក់ពីការអាណិតស្រឡាញ់មកលើប្រជាជនកម្ពុជា​ ជាពិសេសជួយគាំទ្រលើវិស័យអប់រំ​ ដែលជាវិស័យធនធានមនុស្សដ៏សំខាន់លោកស្រីបន្របានថា​ ការចង់បានត្រឡប់មកវិញ​ ពីប្រជាជននៃកោះតៃវ៉ាន់ក៏ដូចជាលោកស្រីផ្ទាល់​ គឺសុំឲ្យព្រះតេជគុណ​ ប្អូនៗដែលជានិស្សិតទាំងអស់ បន្តរការសិក្សានៅសាកលវិទ្យាល័យ​ ក៏ដូចជាបន្តដល់ថ្នាក់ឧត្តមហេីយសង្ឃឹមយ៉ាងមុតមាំថា​ សមណសិស្សសមណនិស្សិតនិស្សិតនិងខិតខំរៀនសូត្រដោយគិតថាយើងជាពូជដ៏ល្អសម្រាប់បណ្ដុះជួយដល់គ្រួសារសង្គមជាតិត្រូវគិតថាខ្លួនឯងអាចសម្រួលដល់អ្នកដទៃទៀតគឺមានភាពជឿជាក់ប្រឹងប្រែង​ និងមានទំនាក់ទំនងល្អ ។ 

ព្រះឃោសរ័ត​ យី​ យ៉ុន​ ព្រះធម្មធរគ​ណ​ គណមហានិកាយ​ បានមានសង្ឃដីការ ចម្រើនពរ​ ថ្លែងអំណរគុណយ៉ាងក្រៃលែង​ ចំពោះប្រជាជននៃកោះតៃវ៉ាន់ជាពិសេសលោកស្រីនាយិកាដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភលើសម្ភារៈថវិកាដល់ព្រះសង្ឃពិសេសជួយដល់វិស័យអប់រំសិក្សា។ ជាក់ស្តែងនៅថ្ងៃនេះបានជួយផ្តល់ រូបករណ៍ដល់សមណនិស្សិតនិស្សិតនៅឆ្នាំទទួលបាន​ 500ដុល្លារសហរដ្ឋអាមេរិក។ ព្រះអង្គបន្តថា​ ទាំងអស់នេះគឺវាកើតចេញពីការចូលរួមនិងការជួយឧបត្ថម្ភដល់របស់លោកស្រី​ យាំង​ វៃលីន​ ដោយទឹកចិត្តស្មោះសនិងសប្បុរសធម៌​ គឺជាសន្តានចិត្តដ៏ល្អតម្លៃជ្រាលជ្រៅ​ ក្នុងការជួយពង្រឹងនូវគុណភាពសិក្សា​ ដល់សមណនិស្សិតនិស្សិត​ សមានចិត្តដ៏ប្រពៃនេះឲ្យចងចាំនៅក្នុងក្រអៅបេះដូង។

ចុងក្រោយព្រះតេជគុណបានក្រើនរំឭក​ និងផ្តល់ជាគន្លឹះក្នុងន័យ​ ធៀបដល់សមណនិស្សិតនិស្សិតថា​  ឃ្មុំមិនដែលគិតថាផ្កាអ្វីនោះទេឲ្យតែក្រេបបាន​ លោក ហើយមិនអោយផ្កានោះស្វិតស្រពោននោះឡេីយ​ ដូចនេះគ្រប់ទីកន្លែងទាំងអស់គឺជាកន្លែងរៀនសូត្រហើយការរៀនសូត្របង្កឲ្យមនុស្សក្លាយទៅជាមនុស្សល្អ​ ផ្តើមចេញពីខ្លួនយើងហើយពុំចង់បានភាពល្អនៃការសំដែង​ និងកុំឲ្យប្រើប្រាស់នូវភាពងប់ងល់កុំស្រវឹងនិងខ្លួនឯងក្នុងអំពើឧបាយមុខ ផ្សេងៗនោះ ៕

CATEGORIES
Share This