ខេត្តបន្ទាយមានជ័យ និងខេត្តចំនួន៣ទៀត ស្ថានភាពគុណភាពខ្យល់ស្ថិតក្នុងបន្ទាត់ក្រហម
បន្ទាយមានជ័យ ៖ តាមរយៈការជូនដំណឹងរបស់ក្រសួងបរិស្ថាន សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់ នៅខេត្តបន្ទាយមានជ័យ និងខេត្តចំនួន៣ទៀត សៀមរាប ពោធិ៍សាត់ កោះកុងស្ថិតក្នុងបន្ទាត់ក្រហម។
យោងសន្ទស្សន៍នោះ ក្រសួងបរិស្ថានបានបញ្ជាក់ថា គិតចាប់ពីម៉ោង៥រសៀល ថ្ងៃទី២៥ ខែមករា ដល់ព្រឹកម៉ោង៧ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចល គិតជាមធ្យមក្នុង១(ម ឃ)ថ្ងៃនៅតាមស្ថានីយតាមដានគុណភាពខ្យល់ចំនួន៤៦ទីតាំង ។ ក្នុងនោះនៅសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឡើងលើសបន្ទាត់ក្រហម១៦៤.២៥ ឯសាលាខេត្តបន្ទាយមានជ័យ ៧៥.៤៨។ និយាយជារួមគុណភាពខ្យល់នៅខេត្តបន្ទាយមានជ័យ ខ្ពស់ហើយតម្លៃសន្ទស្សន៍គុណភាពខ្យល់២៣៩ ។
យោងសន្ទស្សន៍នេះដដែល ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ ប៉ុន្តែចំពោះខេត្តចំនួន៤ រួមមានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។ ចំណែកខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច ៕







