លោក ឆាន់ ប៊ុនម៉ាន់ ជាប់ឆ្នោតជាប្រធានសមាគមខ្មែរ-ចិន អាណត្តិទី៨

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសទទួលសស្គាល់ មាសសភាព គណៈគ្រប់គ្រងសាលាផី ឆឹងនិងពិធីតែងតាំង លោកចាស់ព្រឹទ្ធាចារ្យ ឆាន់ ប៊ុនម៉ាន់ ជាប្រធានសមាគម ខ្មែរ ចិនអាណត្តិទី៨ ឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ និងលោក ស៊ាង តូហុី ជាអនុប្រធានសមាគម ខ្មែរ ចិន និង សមាជិក ៣៥រូបទៀត។

ពិធីធ្វើឡើងកាលពីរសៀលថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥ក្នុងបរិវេណសាលារៀន ផី ឆឹង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត  លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត សមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា លោក ឧត្តមសេនីយ៍ ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្ត លោកស្រេងសុផល អភិបាលក្រុង សិរីសោភ័ណ មន្ត្រីអ្នកមុខ អ្នកការ និង សមាគម ខ្មែរ ចិន ជាច្រើននាក់ ។

លោក ចាស់ ព្រឹទ្ធាចារ្យ ឆាន់ប៊ុន ម៉ាន់ ជាប្រធានសមាគម ខ្មែរ ចិនអាណត្តិទី៨ បានធ្វើការ ប្តេជ្ញា ចិត្ត ថានិងតាំងចិត្តមោះមុត ក្នុងការគ្រប់ គ្រង ដឹកនាំ សមាគម ខ្មែរ ចិន ឲ្យរឹង រិតតែមានការរីកចំរើន ប្រកបដោយសន្តិភាព រវាងបង ប្អូន ខ្មែរ សែ ស្រឡាយចិន ព្រោះបងប្អូន ខ្មែរ ជាកម្លាំងស្មារតី របស់ សមាគម ខ្មែរ ចិន។
គួរបញ្ជាក់ផងដែរថា ដោយលោក ចាស់ ព្រឹទ្ធាចារ្យ  ឆាន់ ប៊ុន ម៉ាន ជាប្រធានសមាគម ខ្មែរ  ចិន ចាស់ អាណត្តិទី ៧ មានបទពិសោធន៍ច្រើនក្នុងកិច្ចការដឹកនាំ សមាគម ខ្មែរ ចិន ខេត្តបន្ទាយមានជ័យ មានការគាំទ្រលោកនៅតែបន្តបោះឆ្នោតគាំទ្រលោក
ជាប្រធានសមាគម ខ្មែរ ចិន  ក្នុងអាណត្តិទី ៨ ឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៣០បន្តទៀត។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ដែលចាប់តាំងពីពេលចាប់បដិសន្ធិកកើតឡើង រហូតដល់បច្ចុប្បន្ន បានរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រួមជាមួយនឹងការកសាងសមិទ្ធផលជាច្រើនក្នុងសង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិប្រកបដោយសក្តានុពល។

ឯកឧត្ដម បន្តថា ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ អស់រយៈពេល៧អាណត្តិ (៣៥ឆ្នាំ) កន្លងទៅរបស់សមាគមខ្មែរ ចិន នៅខេត្តបន្ទាយមានជ័យ គឺពិតជាបានឆ្លងកាត់ការលំបាក និងបានពុះពារជម្នះគ្រប់ឧបស័គ្គគ្រប់បែបយ៉ាង ប្រកបដោយឆ័ន្ទៈយ៉ាងមុតមាំនិងមានការប្តេជ្ញាចិត្តខ្ពស់។

ក្នុងពិធីនោះដែរ  សមាគម ខ្មែរ ចិន បានធ្វើពិធីអប អរសាទរក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន យ៉ាងសប្បាយ រីករាយផងដែរ ៕

CATEGORIES
Share This