សង្ស័យស្រវឹង ជិះម៉ូតូធ្លាក់ផ្លូវទៅបុកគ្រែលក់នំ បណ្តាលអោយរងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូធ្លាក់ផ្លូវជ្រុលទៅបុកគ្រែលក់នំដែលទុកចោលបណ្តាលអោយរងរបួសធ្ងន់នៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1X-2484 ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត និងបានរ៉េពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ បានធ្លាក់ផ្លូវក៏ជ្រុលចង្កូតទៅបុកគ្រែលក់នំដែលដាក់ទុកចោល បណ្តាលអោយរងរបួសធ្ងន់ដោយខ្លួនឯង។

ក្រោយពេលកើតសមត្ថកិច្ចបានយករថយន្តមកដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យស្នងការខេត្ត ដោយឡែកម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំក្រុមគ្រួសារមកទទួលយកផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This