របួសធ្ងន់ស្រាល០២នាក់ ក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នា
បាត់ដំបង ៖ មនុស្សប្រុសស្រី០២នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១៧ .ខែមករា ២០២៥ នៅតាមបណ្តោយផ្លូវវិថីសម្តេចក្រឡាហោម ស ខេង ខាងក្រោយលោកតាដំបងក្រញូង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងរវាងម៉ូតូម៉ាកហុងដា CLICK ពណ៌ក្រហម មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AD-0606 បើកបរដោយស្ត្រីម្នាក់ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AO-6140 បើកបរដោយយុវជនម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកម៉ូតូCLICKពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល០២នាក់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកម៉ូតូទាំង០២ គ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕



ដោយ ៖ សាលី