ក្រុមគ្រួសារលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន អញ្ជើញទស្សនកិច្ចនៅការដ្ឋានសាងសង់អគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ស ចេង ដែលត្រូវជាម្ដាយបង្កើតលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរដោយលោកជំទាវ ស សឿន និងលោកស្រី សំរិទ្ធ ដាលីន ដែលត្រូវជាម្ដាយធំ និងភរិយាលោកនាយប៉ុស្តិ៍ បានអញ្ជើញទស្សនកិច្ចនៅការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសម្រេចបានប្រហែលជា ៤៥% ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ និងលោកស្រី បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ក្រុមការងារដែលបាននឹងកំពុងធ្វើការសាងសង់អគារចំនួន ៣៩នាក់ ក្នុងនោះម្នាក់ៗទទួលបាន ៖ ថវិកាចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀលគត់), មី ០១កេស, ទឹកក្រូច ០១យួរ។ ទឹកសុទ្ធ ០១យួរ ៕






