ពិធី​ប្រកាសតែងតាំង​ គណ:សង្ឃវត្ត​ ធម្មសាមគ្គីពង្រ​ ក្រុង​ សិរីសោភ័ណ​

បន្ទាយមានជ័យ ៖ បន្តរពង្រឹងគុណភាព​ របស់សមណ:សិស្ស​ដែលកំពុងសិក្សារៀនសូត្រ​ និងធ្វើការគ្រប់គ្រងកិច្ចការផ្សេងៗនៅក្នុងវត្ត​ នេះគឺជា​ សង្ឃដីកា​ប្ដេជ្ញា​ព្រះទ័យរបស់ព្រះភិក្ខុ​ ចន្ទប្បជ្ជោតោ​ ទន់​ សុមនា​ ដែលត្រូវបានធ្វើពិធីប្រកាសឡេីងជា​ ព្រះចៅអធិការវត្ត​ និងគ្រូសូត្រឆ្វេងស្ដាំនៃវត្តធម្មសាមគ្គីពង្រ​ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ ក្រោមអធិបតីភាពលោក​ យឹមសំណាងអភិបាលរងខេត្ត​ និងព្រះសមណ:ញាណ​ ណាប់​ ម៉ឺនព្រះបាឡាត់គណខេត្ត​ ព្រះគ្រូសោភ័ណ​ ប៉ាត​ សុគន្ធអនុគុណក្រុងសិរីសោភ័ណនិងលោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មការនិងសាសនា​ខេត្ត។

ព្រះគ្រូ​ ប៉ាតសុគន្ធនិងព្រះសមណ:ញាណ​ ណាប់ម៉ឺនមាន​ សង្ឃដីកា​ថា​ ប្រទេសជាតិយើងមានសុខសន្តិភាពហើយដូច្នេះតាមទីអារាមនានាមានសន្តិភាពផងដែរ​ ដូច្នេះការប្រកាសតែងតាំង គណសង្ឃវត្តពង្រ​ នាថ្ងៃនេះគឺមានសារសំខាន់ចំពោះការគ្រប់គ្រងទូទៅក្នុងវត្តពិសេសការគ្រប់គ្រង​ សមណ:សិស្សកំពុងសិក្សារៀនសូត្រ​ ធ្វើ​យ៉ាងណាឲ្យការរៀនសូត្រឬបង្រៀនប្រព្រឹត្តទៅដោយភាពរលូនជោគជ័យ។ ព្រះតេជគុណបន្តថាដើម្បីបញ្ចៀសនូវអធិករណ៍កើតឡើងគឺត្រូវមានសាមគ្គីភាពរវាង គណៈកម្មការ​ ព្រះសង្ឃ​  ធ្វើការបែងចែកភារៈកិច្ចឲ្យបានច្បាស់លាស់​ ពីការចែករំលែក​ ចេះជោគជ័យយល់អធ្យាស្រ័យគ្នាគឺមានភាពសុខសាន្តហើយ។

លោក​ យឹម​ សំណាងអភិបាលរងខេត្ត បានមានប្រសាសន៍ថា​ សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយបែបវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ច្បាប់នៅក្នុងសង្គមនីមួយៗ​ តែងតែជាប់ទាក់ទងទៅនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិថាជាអត្តសញ្ញាណនិងគុណតម្លៃរួមដឹកនាំជីវភាពរស់នៅរបស់មនុស្សធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាពមនុស្សមានភាពសមរម្យអាចរស់នៅជាមួយគ្នា​ ដោយសុខដុមរមនា​ ហើយក្នុងបរិបទនេះការអប់រំតាម សាសនាកាន់តែមានតួនាទីចាំបាច់ដើម្បីធានាថាការរីកចម្រើនត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌គុណធម៌។

ចុងបញ្ចប់កម្មវិធីជាអធិបតីបានរៀបចំពិធី​ ស្រោចស្រពសុគន្ធវារីព្រះចៅអធិការវត្តថ្មី សូត្រឆ្វេងនិងគ្រូសូត្រស្ដាំ៕

CATEGORIES
Share This