រដ្ឋបាលព្រះវិហារ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី១៨ ឆ្នាំ២០២៤

ព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”។

ពិធីនេះ ធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ស្ថាប័នតុលាការ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីរាជការសាលាខេត្ត ជាច្រើនរូបទៀត៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This