កូនស្ត្រីជាមន្រ្តីសុីម៉ាក់ម្នាក់ ចង.ក ធ្វើអត្តឃាតខ្លួនឯងនៅស្រុកស្វាយចេក ព្រោះឪពុកម្ដាយ ជំពាក់បំណុលគេច្រើនពេក
បន្ទាយមនជ័យ ៖ ស្រ្តីវ័យ២២ឆ្នាំ ជាមន្រ្តីសុីម៉ាក់ម្នាក់បានគិតខ្លី ធ្វើអត្តឃាតដោយចង.កស្លាប់ខ្លួនឯង ក្នុងផ្ទះបង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងបងប្អូនព្រោះតែឪពុកម្ដាយ ជំពាក់បំណុលគេច្រើនពេក ។

ហេតុការនេះ បានកើតឡើងចន្លោះវេលាម៉ោង១២ និង០០នាទី ដល់ម៉ោង១៧ និង១៥នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

តាមការអោយដឹងពីលោក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រើន ផល្លី ភេទស្រី អាយុ២២ឆ្នាំ ជាមន្រ្តីសុីម៉ាក់ ឈរជើងនៅភូមិខ្វាវលិច ស្រុកស្វាយចេក មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ សាកសព បានចង.ក នឹងកន្សែងពណ៌ក្រហមឆ្នូតលឿង ចងព្យួរនឹងដែកចម្រឹងបន្ទប់ក្នុងផ្ទះ ។
ជនរងគ្រោះជានិស្សិត រៀនបរិញ្ញា ហើយបានរកសុីលក់ដូរ បន្ទាប់មកចូលបម្រើការងារជាមន្រ្តីសុីម៉ាក់ តែងរកសុី សងបំណុលជំនួសឪពុកម្តាយ ដែលបានជំពាក់បំណុលបងប្អូននៅថៃដែលផ្ញើមក ក្រោយមក ក៏ឈប់លក់ឥវ៉ាន់ (ដោយសារជាប់បំណុលច្រើនប្រមាណជាង១០លាន់បាត នៅមិនបានក៏ទៅសុីឈ្នូលដាំបាយនៅកន្លែងសុីម៉ាកទុកផ្ទះចោល) ។
មុនកើតហេតុ ជនរងគ្រោះបានសុំម្តាយមកលេងផ្ទះ ក៏កើតហេតុចងកតែម្តង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលជនរងគ្រោះ ធ្វើអត្តឃាត់ចង.ក គឺ មកពីគិតច្រើនរឿងឪពុកម្ដាយ ជំពាក់បំណុលគេច្រើន ៕